ខេត្តតាកែវប្រារព្ធពិធីដាំកូនឈើដើម្បីអបអរទិវារុក្ខទិវា ០៩ កក្កដា


ដើម្បីអបអរទិវារុក្ខទិវា ០៩ កក្កដា ឆ្នាំ២០១៤ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅមុខសាលមហោស្រពខេត្តតាកែវបានប្រារព្ធពិធីដាំកូនឈើក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរលោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវ។ក្នុងពិធីនេះមានកូនឈើប្រភេទបេង គគី និងក្រញូង សរុប ១០០០ដើម ដែលត្រូវដាំតាមទីសាធារណៈ សួនច្បារមាត់បឹង ក្នុងបរិវេណមន្ទីរ អង្គភាព ស្ថាប័ន និងសាលារៀនទូទាំងខេត្ត។
ថ្លែងក្នុងឱកាសនោះឯឧត្តមអភិបាលខេត្តបានលើកឡើងថា៖ ព្រៃឈើមានសារៈសំខាន់ណាស់សំរាប់ជីវិតមនុស្ស សត្វ និង បរិស្ថាន វាអាចជួយទប់កុំឲ្យមានខ្យល់ព្យុះ ទឹកជំនន់ ជាពិសេសគម្របបៃតងរបស់ព្រៃឈើអាចជួយទប់ស្កាត់ការកើនកម្តៅនៃផែនដី ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមគ្នាដាំដើមឈើសម្រាប់ខ្លួនយើង និងអ្នកជំនាន់ក្រោយរបស់យើង។
10345984_301814866656673_4209495858417507223_n 10460415_301814653323361_1345705183578188549_n 10469940_301815059989987_2975652614202649793_n 10534415_301814933323333_5250153164375821544_n 10569008_301815253323301_7623974014810247959_n