ក្រោម អធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌល តាកែវ ឯកឧត្តម ឈិត សុខុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានស្រុកសំរោង ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលជាជ័យលេភី។
ក្នុងឱកាសនោះឯកឧត្តមគណៈអធិបតី បានអបអរសាទចំពោះប្អូនៗ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ
និងបានជម្រុញដល់ប្អូនៗត្រូវខិតខំប្រឹងប្រែងបន្តទៀតដើម្បីអនាគត ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ពីព្រោះប្អូនៗគឺជាអ្នកបន្តវេនទៅ ថ្ងៃអនាគត។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការ អភិវឌ្ឍប្រទេសដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ ជា ពិសេសគឺសាលារៀនសម្រាប់បណ្តុះបណ្តាលប្អូនៗ ដូច្នេះពេលនេះ ជាពេលដែលប្អូនៗត្រូវខំប្រឹងជួយខ្លួនឯង និងសង្គមជាតិតាមរយៈ ការខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃទៅថ្ងៃអនាគត។
បន្ថែមពីនោះគណៈអធិបតីបានជម្រុញប្អូនពេលចូលរៀននៅថ្នាក់ឧត្តម សិក្សា ត្រូវជ្រើសរើសមុខវិជ្ជាណាដែលជាតម្រូវការទីផ្សារការងារ ដើម្បីងាយស្រួលក្នុងការស្វែងរកការងារធ្វើពេលដែលបញ្ចប់ការសិក្សា។
ក្នុងឱកាសនោះឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក៏បានប្រកាសដែរថាឯកឧត្តមនឹងជួបសំណេះសំណាលជាមួយប្អូនៗនិទ្ទេស A ទូទាំងខេត្តនាពេលដ៏ខ្លីខាងមុខនេះ។