ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ រួមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្តបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ សូត្រមន្ត បង្សកូល និងរាប់បាត្រដើម្បីឧទ្ទិសកុសលថ្វាយ ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ


ដើម្បីឧទ្ទិសកុសលថ្វាយ ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ រួមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្តបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ សូត្រមន្ត បង្សកូល និងរាប់បាត្រ នៅក្នុងបរិវេណវត្តតុំស្ថិតក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ព្រមទាំងបួងសួង សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ទ្រង់គង់ប្រថាប់ ដោយសុខក្សេមក្សាន្ត នាទីឋានព្រះបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថាអស់រយៈពេល ០៤ឆ្នាំមកហើយដែលព្រះបរមរតនកោដិ ព្រះវររាជបិតាជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានយាងចាកឆ្ងាយពីប្រជាពលរដ្ឋខ្មែរជាកូនចៅ ចៅទួតរបស់ព្រះអង្គ។
ទោះបីព្រះអង្គទ្រង់លាចាកឆ្ងាយក៏ពិតមែន ប៉ុន្តែស្នាព្រះហស្ថ គំរូវីរភាព និងព្រះរាជកិច្ចកសាងជាតិ ដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅតែស្ថិតក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។
ប្រជាពលរដ្ឋខ្មែរនៅតែគោរពស្រលាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតនូវវីរៈភាពដ៏ថ្លៃថ្លាបំផុតមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គជារៀងរហូត។
14657442_633911916780298_1241062122962999640_n14670668_633911573446999_5536047409099108375_n14657499_633911680113655_558964069739626017_n14642345_633911873446969_8054917137620446318_n14725536_633911593446997_2204699556949925274_n