រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកអភិបាលរងក្រុងដូនកែវ បានចុះពិនិត្យស្ថានភាពផ្លូវ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចាប់ពីសង្កាត់បារាយណ៍ ក្រុងដូនកែវ រហូតដល់ភូមិត្នោតទេ ឃុំទ្រា ស្រុកសំរោង។
ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា ឯកឧត្តមចុះមកនេះគឺដើម្បីពិនិត្យស្ថានភាពផ្លូវឱ្យបានច្បាស់ ដើម្បីរៀបចំគម្រោងស្នើសុំរាជរដ្ឋាភិបាលស្ថាបនាផ្លូវកៅស៊ូតភ្ជាប់ពីក្រុងដូនកែវ រហូតដល់ស្រុកអង្គរបូរី។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភដីចំនួន២០ឡាន ជូនដល់គណៈកម្មាអាចារ្យវត្តខ្សាច់ស សម្រាប់ជួសជុលផ្លូវចាប់ពីក្បាលស្ពានត្នោតទេ រហូតដល់វត្តខ្សាច់ស ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភអង្ករ ២បាវ ដល់លោកតា ទឺម ពុំ ដែលពិការភ្នែកម្ខាង មានប្រពន្ធពិការទាំងដៃនិងជើងពុំអាចដើរបាន និងថវិកាមួយចំនួនជូនលោកយាយពិការភ្នែកទាំងសងខាង។