ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្តារប្រឡាយមួយខ្សែ ស្ថិតនៅភូមិគោកខ្ពស់ ឃុំពេជ្រសា ស្រុកគីរីវង្ស


ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្តារប្រឡាយមួយខ្សែក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ និងមន្ត្រីរាជការក្នុងខេត្តតាកែវផងដែរ។ ប្រឡាយដែលត្រូវស្តារនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន មានឈ្មោះថាប្រលាយខ្វែងកំបុត ដែលស្ថិតនៅភូមិគោកខ្ពស់ ឃុំពេជ្រសា ស្រុកគីរីវង្សជាប់និព្រមប្រទល់ស្រុកកោះអណ្តែតខេត្តតាកែវ យកប្រភពទឹកពីទំនប់លោក ដែលមានប្រវែង៣១៥០ម៉ែត្រ ទំហំ១២ម៉ែត្រ និងមានជម្រៅ ២,៥០ម៉ែត្រ ទៅ ៣,៥០ម៉ែត្រ អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋចំនួន ៥ឃុំគឺ ឃុំកំណប់ ឃុំព្រះបាទជាន់ជុំ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ និងឃុំពេជសារ ឃុំក្រពុំឈូក ក្នុងស្រុកកោះអណ្តែត លើផ្ទៃដីចំនួន១.៣១២ហិកតា។
ក្រោយពីបញ្ចប់ការបើកការដ្ឋានហើយគណប្រតិភូ និងក្រុមការងារក៏បានបន្តទៅពិនិត្យមើលស្ថានភាពអាងទឹកទន្លាប់ និងពិនិត្យមើលរន្តៅព្រមទាំងសម្រាស់ដែលប្រជាពលរដ្ឋលួចកាយ និងដាក់។ជាវិធានការក្រុមការងារបានសម្រេចឱ្យប្រជាពលរដ្ឋជាម្ចាស់សម្រាស់ត្រូវរើសម្រាស់នេះចេញវិញដោយពុំអនុញ្ញាតិឱ្យមានការដាក់សម្រាស់នៅក្នុងផ្ទៃបឹងឡើយ ហើយក្រុមការងារក៏បានណែនាំឱ្យមន្ទីរជំនាញសិក្សាកំណត់ព្រំបឹង និងបោះបង្គោលព្រំឱ្យបានច្បាស់លាស់ជៀសវៀងការរំលោភយកផ្ទៃបឹង។
10985204_433408556830636_4829544380026107928_o 11055304_433408176830674_4412908446657037902_o 11084054_433407970164028_9015515120470526520_o 11174678_433408750163950_4751442656199943341_o 11206606_433407476830744_997114501239580167_o