រសៀលថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៥ ឯកឧត្តម កៅ ឆែ អមដំណើរដោយ លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ តំណាងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោក ប្រធានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលស្រុកគីរីវង់ បានអញ្ជើញចុះសួរសុខទុក្ខប្អូនៗសិស្សានុសិស្សដែលបានកំពុងសម្រាកព្យាបាលដោយសារពុលចំណីអាហារកាលពីព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៥ ចំនួន ២៤នាក់ ក្នុងមន្ទីរពេទ្យបង្អែកស្រុកគីរីវង់។ ក្នុងពិធីនេះឯកឧត្តមបាននាំយកអំណោយរបស់ កាកបាទក្រហមកម្ពុជា និងគណបក្សប្រជាជនកម្ពុជាខេត្ត ទៅជូនប្អូនៗដោយក្នុងម្នាក់ៗទទួលបានរួមមានៈ មុង ០១ កន្ទេល ០១ ភួយ០១ និងថវិកាចំនួន ៣០,០០០រៀល។