ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន​ ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រាំកក់ ចុះពិនិត្យទីតាំងដីទំនាស់កសិដ្ឋានចិញ្ចឹមជ្រូករំលោភបំពានដាំបង្គោលព័ទ្ធរបងយកស្រះទឹកសហគមន៍ និងបង្ហូរទឹកលាមកជ្រូកចូលមកស្រះទឹក នៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើងស្រុកត្រាំកក់


នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ លោក អ៊ូច ភា អភិបាលរងខេត្ត លោក កៅ វគ្គសែល អភិបាលស្រុក និងលោក យ៉ង់ វណ្ណធី អធិការនគរបាលស្រុក បានអមដំណើរ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រាំកក់ ចុះពិនិត្យទីតាំងដីទំនាស់កសិដ្ឋានចិញ្ចឹមជ្រូករំលោភបំពានដាំបង្គោលព័ទ្ធរបងយកស្រះទឹកសហគមន៍ និងបង្ហូរទឹកលាមកជ្រូកចូលមកស្រះទឹក នៅភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ក្រោយពីបានពិនិត្យស្ថានភាពជាក់ស្តែង ឯកឧត្តមទេសរដ្ឋមន្រ្តី បានប្រគល់ភារកិច្ចឱ្យអាជ្ញាស្រុកចុះអង្កេតវាស់វែងច្បាស់លាស់រវាងដីកម្មសិទ្ធក្រុមហ៊ុន និងស្រះទឹកសហគមន៍ ដើម្បីរុះរើរបងហើយរក្សាទុកស្រះទឹកជូនសហគមន៍ប្រើប្រាស់វិញ។
14642466_2144503145775363_523571489685199184_n 14718880_2144503205775357_6145756173410184253_n 14729095_2144503149108696_2767697160867527538_n