ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដឹកនាំក្រុមការងារចុះ ពិនិត្យផ្ទាល់លើការសាងសង់ផ្លូវល្បាតក្បែបង្គោលព្រំដែនលេខ២៩០ ចំងាយប្រមាណ ៥០ម៉ែត្រ ហើយបន្តពិនិត្យច្រកអន្តរជាតិព្រំដិន ព្រមទាំងតំរុយបង្គោលព្រំដែនលេខ ២៧៥ និងសួរសុខទុក្ខប៉ូលីស ទាហ៊ាន ការពារព្រំដែន


នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងអំពីការសាងសង់ផ្លូវល្បាតក្បែបង្គោលព្រំដែនលេខ២៩០ របស់វៀតណាមដែលគ្រោងនឹងធ្វើហើយត្រូវបានអាជ្ញាធរកម្ពុជាទាមទារដើម្បីផ្អាកសកម្មភាពព្រមទាំងសួរសុខទុក្ខប៉ូលីស ទាហ៊ាន ដែលឈរជើងការពារតំបន់នោះផងដែរ។
ឯកឧត្តមបានផ្តាំផ្ញើកងកំលាំងដែលឈជើងនៅទីនោះត្រូវមានភាពរឹងម៉ាំក្នុងការការពារបូរណភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយើង ហើយត្រូវរាយការណ៍ជាបន្ទាន់មកខេត្តក្នុងករណីដែលមានភាពមិនប្រក្រតីណាមួយកើតឡើងនៅតាមព្រំដែនដើម្បីឱ្យខេត្តរាយការណ៍ទៅថ្នាក់ដឹកនាំមានវិធានការដោះស្រាយ។បន្ទាប់ពីពិនិត្យបង្គោលព្រំដែនលេខ ២៩០រួមមក ឯកឧត្តមក៏បន្តពិនិត្យច្រកអន្តរជាតិព្រំដិន ព្រមទាំងតំរុយបង្គោលព្រំដែនលេខ ២៧៥ផងដែរ។
សូមបញ្ជាក់ថាភាគីវៀតណាមទើបតែដាក់គ្រឿងចក្រមកប៉ុណ្ណោះ ប៉ុន្តែក្រោយពីមានអន្តរាគមន៍ពីអាជ្ញាធរកម្ពុជាដើម្បីឱ្យផ្អាកពេលនេះវៀតណាមបានផ្អាកសកម្មភាពនោះទាំងស្រុង។
1500844_461954277309397_8514717752078997654_o 11059973_461954370642721_846192396870668322_o 11221553_461954140642744_5567383098140688069_o 11731874_461954453976046_530734882298111246_o 11741069_461954653976026_7183338302403588763_o