ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានចូលរួមធ្វើជាសាក្សីក្នុង ពិធីចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីកាអភិវឌ្ឍន៍ ទីផ្សារនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន រវាងសភា ពាណិជ្ជកម្ម មណ្ឌល តាកែវ កែប កំពត


បន្ទាប់ពីធ្វើជាអធិបតីក្នុងពីធីបើកការដ្ឋានកសាងផ្លូវរួចមក នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ ដដែលនេះឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានចូលរួមធ្វើជាសាក្សីក្នុង ពិធីចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីកាអភិវឌ្ឍន៍ ទីផ្សារនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន រវាងសភា ពាណិជ្ជកម្ម មណ្ឌល តាកែវ កែប កំពត ដែលមានលោកឧកញ៉ា ហាក់ សុវណ្ណា ជាតំណាង ជាមួយក្រុមហ៊ុន រៀលខូ (ខេមបូឌា) អិលធីឌី ដែលមានលោក ហ្វីលីព ជេម ជាតំណាង។
ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន រៀលខូ (ខេមបូឌា) អិលធីឌី ដែលបាន ចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការស្តីពីកាអភិវឌ្ឍន៍ទីផ្សារនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ជាមួយសភាពាណិជ្ជកម្ម មណ្ឌល តាកែវ កែប កំពត គឺស្របពេលដែលខេត្តតាកែវកំពុងតែមានតម្រូវការទីផ្សារការងារសម្រាប់បងប្អូនពលករខ្មែរ ដែលទើបតែត្រូវបានបញ្ជូនត្រលប់មកពីប្រទេសថៃ ដូច្នេះសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនិងបង្កើតការងារបានមួយ ផ្នែកជូនប្រជាពលករក្នុងខេត្តតាកែវ។ ទន្ទឹមនឹងនោះឯកឧត្តមក៏បានជូនពរក្រុមហ៊ុនឲ្យទទួលបានជោគជ័យក្នុងការ វិនិយោគនៅក្នុងខេត្តតាកែវ។
10341602_287666428071517_769078136342987860_n 10351906_287668514737975_300841941417903627_n 10387718_287666341404859_2248452737042759035_n 10401428_287667548071405_5885221966473572884_n 10415643_287668288071331_222005232584187504_n