រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវបានអញ្ជើញចូលរួមក្នុងពិធីចែកអាវរងារជូនដល់កងកម្លាំងការពារព្រំដែន។ កម្មវិធីនេះបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងវរ:សេនាតូច ៣០១ ការពារព្រំដែន ស្ថិតនៅឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិកាចំរុះនៃកងយុធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំយកអាវរងារចំនួន ៩២២អាវ ចែកជូនកងទ័ពនៃកងវរ:សេនាតូច ៣០១ ៣០២ នគរបាលការពារព្រំដែន និងកងរាជអាវុធហត្ថការពារព្រំដែនខេត្តតាកែវ។ ក្នុងឱកាសនោះឯកឧត្តមបានពាំនាំការផ្ាំផ្ើរសួរសុខទុក្ខពីសុះណាកលសម្តេចប្រមុខដឹកនាំទាំងបីជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនចំពោះកងកម្លាំងការពារព្រំដែន និងបានជូនពរសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។