ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ត ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដឹកនាំសមាជិកក្រុមប្រឹក្សា និងគណៈអភិបាលចូលរួមបុណ្យសព និងគោរពវិញាណក្ខន្ធសមាជិកក្រុមប្រឹក្សាឃុំព្រៃរំដេង និងសួរសុខទុក្ខប្រធានក្រុមប្រឹក្សាឃុំកំពែងដែលមានជម្ងឺ


នាសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ត ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដឹកនាំសមាជិកក្រុមប្រឹក្សា និងគណៈអភិបាលចូលរួមបុណ្យសព និងគោរពវិញាណក្ខន្ធលោកពូ ខៃ សារឿន សមាជិកក្រុមប្រឹក្សាឃុំព្រៃរំដេង ស្រុកគិរីវង់ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ។ ក្នុងឱកាសនោះឯកឧត្តមបានសំដែងនូវការសោកស្តាយ ព្រមទាំងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រសារសព និងបានលើកឡើងពីការលះបង់កំលាំងកាយចិត្តយ៉ាងស្មោះស្ម័គ្ររបស់លោកពូក្នុងការបម្រើជាតិ មាតុភូមិជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់គាត់។
បន្ទាប់ពីនោះមកគណប្រតិភូក៏បានអញ្ជើញចុះសួរសុខទុក្ខលោកពូ ខៃ ចាន់ អាយុ ៥៦ឆ្នាំ ប្រធានក្រុមប្រឹក្សាឃុំកំពែង ស្រុកគិរីវង់ដែលមានជម្ងឺសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ ដោយបានផ្តាំផ្ញើត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អដើម្បីឱ្យឆាប់ជាពីជម្ងឺ។
ឆ្លៀតក្នុងឱកាសនោះគណប្រតិភូក៏បានសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យនោះ ព្រមទាំងបានពាំនាំនូវសម្ភារ និងថវិកាមួយចំនួនជូនដល់គ្រួសារសព និងអ្នកជម្ងឺផងដែរ។
10507148_463170170521141_2163025900583466203_o 11754785_463170543854437_686335258377311143_o 11782443_463170173854474_4526748457948222876_o 11802778_463170587187766_490532062583652975_o 11807806_463170207187804_3134780840176702104_o