ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្តជួបសំណេះសំណាលជាមួយ គណៈគ្រប់គ្រង លោក លោកស្រី គ្រូឧទ្ទេសគរុសិស្សនៃមជ្ឈមណ្ឌលគរុកោលស្យភូមិភាគតាកែវ


“តើហេតុអ្វីបានស្តេចអង្គឌួង បានទៅពឹងបារាំងមកដាក់អាណានិគមលើស្រុកខ្មែរ?” នេះគឺជាសំណួរដែលឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្តបានចោទសួរទៅកាន់ប្អូនៗគរុសិស្សគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ ១២ + ២ ជំនាន់ទី២៥ និង២៦ ក្នុងពិធីជួបសំណេះសំណាលជាមួយ គណៈគ្រប់គ្រង លោក លោកស្រី គ្រូឧទ្ទេសនៃមជ្ឈមណ្ឌលគរុកោលស្យភូមិភាគតាកែវ នៅរសៀល ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៥ និងមានការអញ្ជើចូលរួម របស់ ឯកឧត្តម អ៊ិត សុខ ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងលោក ឈុន ស្រ៊ ប្រធានក្រុមប្រឹក្សាក្រុងដូនកែវ និងលោក មាស ផុន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។ ចំលើយគឺដោយសារតែខ្មែរយើងសម័យនោះមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ឈ្លោះដណ្តើមអំណាចគ្នា រួចរត់ទៅពឹងអ្នកជិតខាង ហើយគេមានបំណងបែងចែកទឹកដីកម្ពុជាដោយខាងលិចទន្លេមេគង្គ សៀម យក ខាងកើតទន្លេមេគង្គ វៀតណាមយក និងតាមប្រវត្តិសាស្រ្តបញ្ជាក់ថាប្រទេសកម្ពុជាយើងសល់ផ្ទៃដីប៉ុនសព្វថ្ងៃនេះដោយសារតែការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ឈ្លោះដណ្តើមអំណាចគ្នា។ឯកឧត្តមបានលើកពីប្រវត្តិសាស្ត្រដែលប្រទេសយើងបានឆ្លងកាត់ជាច្រើនរបប ហើយបានធ្វើឲ្យប្រទេសយើងជួបការលំបាក អសន្តិសុខ យើងគ្មានសិទ្ធិសេរីភាព ប្រជាពលរដ្ឋជួបគ្រោះអត់ឃ្លាន មានការកាប់សំលាប់ជាតិសាសន៏ឯង(របប ប៉ុល ពត) ទាំងអស់នេះគឺដោយសារតែ ការបែកបាក់សាមគ្គីផ្ទៃក្នុង ក៏ឈ្លោះគ្នាឯង ការលាបព៌ណឲ្យគ្នាទៅវិញទៅមក តាមរយៈប្រវត្តិសាស្រ្តនេះគឺជាមេរៀនដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា តើយើងត្រូវធ្វើយ៉ាងណាដើម្បីអភិវឌ្ឍប្រទេសជាតិយើងនោះ? លើសពីនេះទៅទៀត ឯកឧត្តមបានបង្ហាញថាប្រទេសយើងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ មានសុខសន្តិភាព មានឯកភាពជាតិ ដែលទាំងអស់នេះគឺដោយសារតែការដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលបានតស៊ូជំនះគ្រប់ការលំបាកដើម្បីជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់ខ្លួន។
បន្ថែមលើសពីនេះទៀតឯកឧត្តមមានប្រសាសន៏ថាប្អូនៗគរុសិស្ស និងក្លាយជាគ្រូបង្រៀនដ៏ល្អ ត្រូវខិតខំរៀនបន្ថែមទៀត ដើម្បីបណ្តុះបណ្តាលសិស្សរបស់យើងឲ្យក្លាយជាអ្នកមានចំណេះដឹងប្រកបដោយគុណភាព និងក្លាយជាពលរដ្ឋជំនាញ សម្រាប់អភិវឌ្ឍប្រទេសជាតិ។
បន្ទប់មកឯកឧត្តម អ៊ិត សុខ បានលើកពីបញ្ហាយុវជន ជាអ្នកបន្តវេន ដូចនេះ លោកនាយក នាយករង នាយិកា នាយិការង ត្រូវខិតខំបណ្តុះបណ្តាលសិស្សទាំងអស់ធ្វើយ៉ាងណាឲ្យគេ ត្រូវខិតខំរៀនសូត្រ អូសទាញគាត់ឲ្យស្រលាញ់ និងចូលចិត្តការសិក្សាដើម្បីក្លាយជា កូនល្អ សិស្សល្អ និងពលរដ្ឋល្អ នឹងអប់រំយុវជនឲ្យនៅឆ្ងាយពីគ្រឿងញាណ ល្បែងពាលាអាវាសែ និងសូមលោកគ្រូ អ្នកគ្រូត្រូវតែធ្វើជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ។សូមបងប្អូនកុំជឿការបោកប្រាស់ ការសន្យាខ្យល់ ការញ៉ុះញ៉ុងរបស់បក្សប្រឆាំង ពីព្រោះគេធ្វើដើម្បីគេចង់បានអំណាចទេ។
10687325_462256477279177_8874873337780376744_o 11700667_462256377279187_3433028046782250353_o 11713919_462256367279188_8343774539962288581_o 11722078_462256357279189_1341929109410843262_o 11722091_462256907279134_6633274048141676856_o