ប្រសិនបើយើងបានដាំដើមឈើមួយដើមប្រៀបដូចជាយើងបានចូលរួមថែរក្សាបរិស្ថាន និងអភិវឌ្ឍន៍ប្រទេសរបស់យើងដែរ ដូច្នេះសូមបងប្អូនរួមគ្នា ថែរក្សានិង ដូច្នេះយើងត្រូវរួមគ្នាដាំដើមឈើអោយបានច្រើនរៀងរាល់ឆ្នាំ នេះជាប្រសាសន៍របស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីពិធីរុក្ខទិវាក្នុងខេត្តតាកែវដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នាទំនប់ណងខ្វាង ក្នុងភូមិទំនប់ សង្កាត់រការក្រៅ ក្រុងដូនកែវដោយមានការចូលរួមពិមន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ៥៥០នាក់។ដើមឈើដែលត្រូវដាំនៅពេលនេះមាន បេង គគី ធ្នង់ ក្រញូង អាកាស្យា….។ល។ សរុប ៦៣៥០ដើម ។
នាពេលនោះឯកឧត្តមអភិបាលខេត្តក៏បានប្រគល់កូនឈើប្រភេទប្រណិត និងកូនឈើហូបផ្លែមួយចំនួនជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីយកទៅដាំនៅតាមគេហដ្ឋាន សាលារៀន និងទីសាធារណៈផងដែរ។