កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីសារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល កម្ពុជា


ព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្ត លោក កេត ម៉ៅ អភិបាលស្រុកទ្រាំង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីសារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល កម្ពុជា ស្ដីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ ព័ន្ឋ លោក អភិបាលក្រុងស្រុកទាំងអស់ តំណាងសមាគមន៍ព្រៃឈើ តំណាងសហគមន៍នេសាទនៅទូទាំងខេត្ត ៕
14650086_1773856196215384_8543067029913539235_n 14670794_1773856159548721_3944347944393288185_n 14671303_1773856249548712_9018034991904946489_n 14680723_1773856179548719_1592705864359810990_n