ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ “ប្រសិនបើអ្នកចង់ទៅលឿនអ្នកទៅម្នាក់ឯង ប៉ុន្តែប្រសិនបើអ្នកចង់ទៅបានឆ្ងាយអ្នកត្រូវទៅជាក្រុម”


នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលគ្រីស្តបរិស័ទទូទាំងខេត្តតាកែវ លើកទី១ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលករុកោសល្យភូមិភាគតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានមានប្រសាសន៍ពីការបើកទូលាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ចំពោះសិទ្ធ ប្រជាពលរដ្ឋក្នុងការគោរពប្រតិបត្តិទៅតាមជំនឿសាសនារៀងៗខ្លួន។ឯកឧត្តមបន្តថាសាសនាទាំងអស់មិនថាសាសនា ព្រះពុទ្ធ ឥស្លាម ឬក៏សាសនាគ្រីស្តទេតែងតែអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អ និងចេះគោរពស្រលាញ់គ្នាទៅវិញទៅមក ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់មិនត្រូវប្រកាន់ ឬរើសអើងសាសនាឡើយ ហើយត្រូវរួបរូមគ្នាដើម្បីកសាង អភិវឌ្ឍន៍ប្រទេសយើងឱ្យបានរីកចំរើនជានិរន្ត ដូចដែលពាក្យស្លោកមួយថា ប្រសិនបើអ្នកចង់ទៅលឿនអ្នកទៅម្នាក់ឯង ប៉ុន្តែប្រសិនបើអ្នកចង់ទៅបានឆ្ងាយអ្នកត្រូវទៅជាក្រុម។
11710013_462311283940363_3611798167593559882_o (1) 11792104_462311130607045_2154184651404986753_o 11794065_462311333940358_2723290548852969649_o 11794468_462311133940378_4783242873699186881_o 11794573_462311277273697_2742961552558299585_o