នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ក្រោយពីបានទទួលព័ត៌មានអំពីបញ្ហាមួយចំនួនដែលបានកើតឡើងក្នុងរោងចក្រផលិតស្បែកជើងតាកែវស៊ូ ស្ថិតក្នុងភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានជួបជាមួយបងប្អូនកម្មករ និងបានរៀបចំកំលាំងជំនាញចុះដល់រោងចក្រភ្លាម ដើម្បីស្រាវជ្រាវពីបញ្ហាដែលកើតមានឡើង និងដោះស្រាយបាតុភាពទាំងនោះ។នេះគឺជាសកម្មភាពរបស់ឯកឧត្តម អភិបាល ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកម្មកររោងចក្រទូទាំងខេត្តតាកែវ។