ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ត រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានខេត្តតាកែវ អញ្ជើញជាអធិតីក្នុងកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងគាំទ្រ គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល


ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំ ៧មករា ក្នុងក្រុងដូនកែវ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ត រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិតីក្នុងកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងគាំទ្រ គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល រយៈពេល ០១ ឆ្នាំកន្លងមក អមដំណើរដោយឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល និងមានការចូលរួមពីឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាដែលជា សមាជិកក្រុមការងារ ចុះមូលដ្ឋានខេត្តតាកែវទាំងមូល។
កិច្ចប្រជុំផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
– ការដោះស្រាយទំនាស់ដីធ្លី និងទំនាស់ផលប្រយោជន៍ផ្សេងៗរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តតាកែវ
– ការរៀបចំសហគមន៍នេសាទ សហគមន៍កសិកម្ម និងយន្តការនៃការ អនុវត្តដើម្បីឲ្យសហគមន៍ទាំងនេះទទួលបានជោគជ័យ
– ការរៀបចំ ការគ្រប់គ្រងផ្សារ និងសត្តឃាតនៅក្នុងខេត្តតាកែវ
កិច្ចប្រជុំបានដំណើរការដោយមានការពិភាក្សាយ៉ាងផុសផុលពីសំណាក់ក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានផ្តល់ អនុសាសន៍សំខាន់ៗមួយចំនួនសម្រាប់ជាមូលដ្ឋានសម្រាប់ក្រុមការងារក៏ដូចជាអាជ្ញាធរមូលដ្នានយកទៅអនុវត្តដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំបានបញ្ចប់នៅម៉ោង ៦:១៥នាទីល្ងាច ក្នុងស្មារតីទទួលខុសត្រូវ និងការតាំង ចិត្តខ្ពស់របស់ក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ ក៏ដូចជាអាជ្ញាធរខេត្តក្នុងការខិតខំ អភិវឌ្ឍន៍ខេត្តតាកែវឲ្យរីកចម្រើនទៅមុខ។
10445475_325861097585383_2817965686457015709_n 10612712_325860847585408_4502728082493633527_n 10626629_325861764251983_8883676943630686395_n 10659441_325861310918695_2032433473621540898_n 10686948_325861714251988_7255404497126030571_n