ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជាអង្ករ ចំនួន ៣,២៥០គ.ក្រ និងស្រូវពូជចំនួន ១,៣២០គ.ក្រ ជូនប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះរាំងស្ងួតចំនួន ១៩២គ្រួសារក្នុងសង្កាត់ទាំងបី របស់ក្រុងដូនកែវ


រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជាអង្ករ ចំនួន ៣,២៥០គ.ក្រ និងស្រូវពូជចំនួន ១,៣២០គ.ក្រ ជូនប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះរាំងស្ងួតចំនួន ១៩២គ្រួសារក្នុងសង្កាត់ទាំងបី របស់ក្រុងដូនកែវ ស្ថិតក្នុងបរិវេណសាលាក្រុងដូនកែវ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្តេចប្រមុខដឹកនាំទាំងបីគឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាចក្រី ហេង សំរិន និងសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ ជាពិសេសប្រជាពលរដ្ឋក្នុងក្រុងដូនកែវ។បន្ថែមពីនោះក្នុងនាម អភិបាលនៃគណៈអភិបាលខេត្តតាកែវឯកឧត្តមក៏ បានប្តេជ្ញាចិត្តយ៉ាងមុតម៉ាំថានឹងខិតខំអភិវឌ្ឍន៍ខេត្តតាកែវ ក៏ដូចជាខិតខំគ្រប់បែបយ៉ាងដើម្បីជួយដោះស្រាយបញ្ហាលំបាកប្រជា ពលរដ្ឋក្នុងខេត្តតាកែវ ពីព្រោះថាក្តីកង្វល់របស់ប្រជាពលរដ្ឋគឺជាក្តីកង្វល់របស់ឯកឧត្តមផ្ទាល់ក៏ដូចជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជាដែរ ដូច្នេះអ្វីដែលអាចធ្វើបានឯកឧត្តមនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបម្រើជូនប្រជាពលរដ្ឋ។
1959480_339705349534291_802363399624892420_n 10530869_339705412867618_5741213788797921072_n 10675528_339704482867711_8744143893085846007_n 10703641_339704586201034_9203523747336328612_n 10730864_339705056200987_8062460198521901377_n