ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត ជួបសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យជា ស៊ីមតាកែវ


កម្មវិធីជួបសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យជា ស៊ីមតាកែវ ត្រូវបានប្រារព្វឡើងនៅព្រឹកថ្ងៃទី ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៥ ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ូច ភា អភិបាលរងខេត្ត និងលោក លោកស្រីជាច្រើនរូបទៀត។ក្នុងកម្មវិធីនេះដែរ ឯកឧត្តម កៅ ឆែ បានបង្ហាញពីគោលបំណងនៃការជួបសំណេះសំណាលរួមមានៈ
១.ការកែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំយុវជន និងកីឡាៈ តាមរយៈការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៤កន្លងទៅថ្មីៗនេះគឺបង្ហាញឲ្យឃើញថាប្អូនៗដែលមានសមត្ថភាពបានប្រឡងជាប់ដោយមិនបានប្រើប្រាស់គ្រឿងជំនួយដូចជា គ្រឿងអេឡិចត្រូនិច សំណៅឯកសារផ្សេងៗ សំដៅធ្វើយ៉ាងណាស្វែងរកគុណភាព និងប្រសិទ្ធភាពនៃការប្រឡង ដូច្នេះប្អូនៗត្រូវតែខិតខំរៀនសូត្រដើម្បីពង្រឹងសមត្ថភាពរបស់ប្អូនៗនឹងក្លាយជាមនុស្សដែលពោរពេញទៅដោយចំណេះវិជ្ជា ហើយជាពិសេសវិទ្យាល័យជា ស៊ីម គឺជាវិទ្យាល័យគំរូ និងជាបេះដូងរបស់ខេត្តសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស។ ឯកឧត្តមបានរំលឹកដែរថាក្រោឆ្នាំ១៩៧៩ គឺមានតែLycee តាកែវមួយនេះទេដែលបានបើកដំណើរការបង្រៀនមុនគេ។
២. បញ្ហាគ្រឿងញាណៈ ឯកឧត្តមបានរំលេចចេញពីផលប៉ះពាល់ផ្សេងៗដោយសារការសេពគ្រឿងញាណគឺធ្វើៀឲ្យខ្លួនឯងបាត់បង់ម្ចាស់ការលើខ្លួនឯងហ៊ានធ្វើទង្វើផ្សេងៗដោយមិនបានគិតពិចារណា បណ្តាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងធ្វើឲ្យប៉ះពាល់ប្រទេសជាតិ អញ្ចឹងសូមប្អូនកុំសេពគ្រឿងញាណ ហើយសូមឆ្លើយថាទេចំពោះគ្រឿងញាណ។
៣. បញ្ហាគ្រោះថ្នាក់ចរាចរៈ ឯកឧត្តមបានមានប្រសាសន៏ថា បញ្ហានេះគឺជាបញ្ហាសំខាន់ណាស់ ហើយវាកើតឡើងជារៀងរាល់លើថ្ងៃធ្វើឲ្យមនុស្សស្លាប់ រងរបួស និងបាត់បង់ទ្រព្យសម្បត្តិ ដូចនេះសូមប្អូនៗបើកបរដោយប្រុងប្រយ័ត្ន ត្រូវគោរពច្បាប់ចរាចរ និងពាក់មួកសុវត្ថិភាពទាំងអស់គ្នា។
ឯកឧត្តមបានឧបត្ថម្ភជូនដល់ប្អូនៗដែលបានឆ្លើយសំណួរក្នុងម្នាក់ទទួនបានថវិកា ២០,០០០រៀល និងប្អូនៗដែលបានចូលរួមម្នាក់ៗថវិកា ៥,០០០រៀល។
1907642_425970644241094_7419255701378462300_n 10422481_425971500907675_8052554124478850422_n 11063770_425971624240996_439732751692109002_n 11079058_425970620907763_6764316827025648874_n 11149392_425970657574426_8850081301548756811_n