ឯកឧត្តម ឡាយ វណ្ណៈ និងក្រុមការងារឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាំយកស៊ីម៉ង់ត៏ចំនួន ១៧ តោន ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រគេនជូនវត្តអមរា


ព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងក្រុមការងារឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អមដំណើរដោយលោក អភិបាល អភិបាលរង ក្រុងដូនកែវ បាននាំយកស៊ីម៉ង់ត៏ចំនួន ១៧ តោន ដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រគេនជូនវត្តអមរា ដើម្បីកសាងសាលាធម្មសភាដែលមានទំហំ ៣៤ម៉ែត្រ គុណ ១៨ម៉ែត្រ ស្ថិតក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ក្នុងឳកាសនេះឯកឧត្តមបានសំណេះសំណាលជាមួយ ព្រះសង្ឃ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សនៅក្នុងបរិវេណវត្តអមរា បានពាំនាំការផ្តាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំប្រទេស ដែលមានសម្តេចទាំង៣ជាប្រមុខ ជាពិសេសសម្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងពិធីនេះឯកឧត្តមអភិបាលខេត្តបានប្រគេនបន្ថែមស៊ីម៉ង់ត៏ចំនួន ១០ តោន ដែលថវិកាផ្ទាល់របស់ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ អង្ករ ២០០គីឡូ ជូនវត្តអមរា ជូនលោកតា លោកយាយ ក្រម៉ា ០១ ថវិកា ១០ ០០០រៀលក្នុងម្នាក់ៗ។
បន្ទាប់មកឯកឧត្តមបានអញ្ជើញចែកជូនថវិកា លោកគ្រូ អ្នកគ្រូ ចំនួន ០៩នាក់ ក្នុងម្នាក់ៗថវិកា ២០ ០០០រៀល និងប្អូនសិស្សានុសិស្សចំនួន ១៨៨នាក់ ក្នុងម្នាក់ៗ សៀវភៅ ០២ក្បាល ប៉ិច ០២ដើម ខ្មៅដៃ ០២ដើម និងថវិកា ២០០០រៀលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ។
1526268_355721901265969_3301206993984599055_n 10300960_355720761266083_8310925896151388068_n 10374450_355721361266023_8687368758823057306_n 10418394_355721817932644_5888938621393350113_n 10801816_355720677932758_9010778053097068015_n