រយះពេលជិតមួយឆ្នាំនៃការឡើងកាន់តំណែងជាអភិបាលខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ បានខិតខំបម្រើប្រជាពលរដ្ឋ ព្រមទាំងខិតខំអភិវឌ្ឍខេត្តលើគ្រប់វិស័យដោយរួមទាំងការថែរក្សាបរិស្ថានអនាម័យនៅតាមទីក្រុងក៏ដូចជាជនបទ។ ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រុងដូនកែវរបស់ខេត្តតាកែវបានទទួលចំណាត់ថ្នាក់ផ្ការំដួល២ទង ក្នុងការប្រកួតពានរង្វាន់ទីក្រុងស្អាតសម្រាប់ឆ្នាំ២០១៥-២០១៨ ជាចំណាត់ថ្នាក់មួួយដែលក្រុងដូនកែវពុំធ្លាប់ទទួលបានតាំងពីមុនមក។ នេះគឺដោយសារការណែនាំ និងចង្អុលបង្ហាញពីសំណាក់ឯកឧត្តមអភិបាលខេត្ត ដោយមានការចូលរួមយ៉ាងសកម្មពីសាលាក្រុងដូនកែវ ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធនានា។