ល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក អ៊ូច ភា អភិបាលរងខេត្ត បានអញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តបងប្អូនកីឡាករអ៊ុំទូកចំនួន ៥៩៤នាក់ ដែលមកពីខេត្តតាកែវដើម្បីចូលរួមពិធីបុណ្យអ៊ុំទូក អកអំបុក និងលយប្រទីប នៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខព្រះបរមរាជវាំង។ ក្នុងពិធីនេះឯកឧត្តមអភិបាលបានផ្តាំផ្ញើសូមឲ្យបងប្អូនកីឡាករអ៊ុំទូកមានសាមគ្គីភាពគ្នា ចេះថែរក្សាសុខភាព នឹងឈានទៅទទួលបានជ័យជំនះក្នុងការប្រកួត ត្រូវមានអនាម័យ ត្រូវចោលសំរាមក្នុងធុងសំរាមដើម្បីថែរក្សាបរិស្ថានរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាយើងឲ្យមានសភាពស្រស់ស្អាត ត្រូវចេះជួយគ្នាទៅវិញទៅមក ហើយឯកឧត្តមក៏បាននាំយកអំណោយមួយចំនួនទៅជូនបងប្អូនកីឡាករអ៊ុំទូក។សូមបញ្ជាក់ដែរថាឆ្នាំនេះខេត្តតាកែវមានទូកចំនួនប្រាំពីរដែលចូលរួមប្រណាំងគឺទូកឈ្មោះ៖
១.អង្គរបូរីវណ្ណៈមុនីច័ន្ទសុខសែនជ័យ
២.កោះអណ្តែតសុខសែនជ័យ
៣. គីរីវង់សុខសែនជ័យ
៤.ច័ន្ទសោមសែនមង្គល
៥. បាទីសូសុខសែនជ័យ
៦.តាកែវទ្រាំងសុខសែនជ័យ
៧. បូរីជលសារសុខសែនជ័យ