អបអរសាទរបុណ្យឯករាជ្យជាតិលើកទី ៦១ (៩-១១-១៩៥៣- ៩-១១-២០១៤)


ព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅលើទឹកដីនៃខេត្តតាកែវ បានប្រារព្វពិធីអបអរសាទរបុណ្យឯករាជ្យជាតិលើកទី ៦១ (៩-១១ ១៩៥៣- ៩-១១-២០១៤) ដែលប្រទេសជាតិរបស់យើងបានទទួលឯករាជ្យពេញបរិបូរណ៏ពីអាណានិគមនិយមបារាំង ជាស្នាព្រហស្ថដ៏ធំធេងបំផុត និងមិនអាចកាត់ថ្លៃបានរបស់សម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម កៅ ឆែ ប្រធាន ក្រុមប្រឹក្សា ខេត្តតាកែវ ស្តីទីនិងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី មន្រ្តីរាជការមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្អូនៗគរុសិស្ស សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ។
1477483_350412878463538_5079191945481409334_n 10014593_350413241796835_4769113909865021916_n 10350547_350413218463504_1117443342425482140_n (1) 10393917_350413128463513_3643790306330372490_n 10734098_350412965130196_8607283241060185574_n