ឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ ចុះដោះស្រាយទំនាស់ដីធ្លីមួយកន្លែងស្ថិតក្នុងភូមិធ្នុង សង្កាត់រកាក្រៅ ក្រុងដូនកែវ


ឆន្ទះដ៏ស្មោះត្រង់ក្នុងការបម្រើប្រជាពលរដ្ឋ រួមផ្សំនឹងភាពប៉ិនប្រសព្វរបស់ឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ ទំនាស់ដីធ្លីមួយកន្លែងស្ថិតក្នុងភូមិធ្នុង សង្កាត់រកាក្រៅ ក្រុងដូនកែវ ត្រូវបានដោះស្រាយដោយជោគជ័យឈលើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។
ទំនាស់នេះកើតដោយសារលោកស្រី សំ មុំ បានធ្វើរបងដីប៉ះពាល់ដល់ផ្លូវ និងរន្ធបង្ហូរទឹកចូលស្រែរបស់ប្រជាពលរដ្ឋ។ នារសៀលថ្ងៃ១៤ ខែសីហា ឆ្នាំ២០១៥ នេះប្រជាពលរដ្ឋចំនួន ២៥នាក់បានមកសាលាខេត្តតាកែវដើម្បីសុំឱ្យឯកឧត្តមអភិបាលខេត្តជួយដោះស្រាយដល់ពួកគាត់។ ក្រោយពីបានស្តាប់ដំណើររឿងនៃទំនាស់រួចមកឯកឧត្តមអភិបាលខេត្តក៏បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះសម្របសម្រួលដល់ទីកន្លែងដោយជោគជ័យនៅវេលាម៉ោង១៦:១៥នាទីថ្ងៃដដែល ដោយម្ចាស់ដីសុខចិត្តខិតរបងចូលក្នុងមិនឱ្យប៉ះពាល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋឡើយ។
11836641_470718676432957_7629216820170278284_n 11873484_470718479766310_7959328384346533460_n 11873546_470718826432942_6921374668735511629_n 11880387_470718759766282_69224694115710502_n 11889609_470718373099654_8652842618453925021_n