ឯកឧត្តម ឡាយ វណ្ណៈ អនុញ្ញាតិឱ្យតំណាងសហជីពចំនួន ២៦ និងតំណាងកម្មករ កម្មការិនីមកពីរោងចក្រ គ័នថេក ដែលមានទីតាំងស្ថិតនៅឃុំពពេល ស្រុកត្រាំកក់ ដែលមកធ្វើការទាមទារនៅសាលាខេត្ត ចូលជួបដើម្បីស្តាប់ពីការទាមទាលក្ខខណ្ឌការងារ


នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអនុញ្ញាតិឱ្យតំណាងសហជីពចំនួន ២៦ និងតំណាងកម្មករ កម្មការិនី ចំនួន ៣០នាក់ មកពីរោងចក្រ គ័នថេក ដែលមានទីតាំងស្ថិតនៅភូមិចោមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមកធ្វើការទាមទារនៅសាលាខេត្តតាកែវ ចូលជួបដើម្បីស្តាប់ពីការទាមទាលក្ខខណ្ឌការងារចំនួន ២០ចំនុចរួមមានៈ
-ស្នើសុំឱ្យក្រុមហ៊ុនកុំបញ្ឈប់កម្មករ កម្មការិនីដោយគ្មានមូលហេតុ។
-ស្នើសុំឱ្យក្រុមហ៊ុនជួយសម្រួលដល់ការសុំច្បាប់របស់កម្មករ កម្មការិនី។
-ស្នើសុំក្រុមហ៊ុនឱ្យបញ្ចូលកម្មករដែលធ្វើការលើសពី ២ខែជាកម្មករពេញសិទ្ធ។
-ស្នើសុំក្រុមហ៊ុនផ្តល់លុយមុខជំនាញដល់ជាងចំនួន ៣០ដុល្លារក្នុង ១ខែ។
-ស្នើសុំក្រុមហ៊ុនផ្តល់លុយធ្វើដំណើរ និងស្នាក់នៅចំនួន ១៥ដុល្លារក្នុង ១ខែ។
-ស្នើសុំឱ្យក្រុមហ៊ុនធ្វើការកាត់លុយព្រីមតាមសមាមាត្រពេលកម្មករឈប់ដោយមានច្បាប់។
-ស្នើសុំឱ្យក្រុមហ៊ុនដាក់កង្ហារ ផ្លិតទឹក ក្នុងរោងចក្រឱ្យបានសមរម្យ។
-ស្នើសុំឱ្យក្រុមហ៊ុនផ្តល់លុយបាយថ្ងៃត្រង់ចំនួន ២០០០រៀលសម្រាប់កម្មករ កម្មការិនីម្នាក់ៗ។
-ស្នើសុំឱក្រុមហ៊ុនផ្តល់លុយបាយបន្ថែមម៉ោង ១ម៉ោង ២០០០រៀល។
-ក្រុមហ៊ុនមិនត្រូវព្រមានកម្មករដោយគ្មានមូលហេតុច្បាស់លាស់នោះទេ។
-ក្រុមហ៊ុនមិនត្រូវបង្ខំកម្មករឱ្យធ្វើការបន្ថែមម៉ោងនោះទេ ការថែមម៉ោងត្រូវធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។
-ស្នើសុំឱ្យក្រុមហ៊ុនរៀបចំឱ្យមានសាប៊ូលាងដៃ និងរៀបចំអនាម័យក្នុងបន្ទប់ទឹក។
-ស្នើសុំឱ្យក្រុមហ៊ុនរៀបចំឱ្យមានទឹកក្តៅ ទឹកត្រជាក់សម្រាប់កម្មករហូបឱ្យបានគ្រាប់គ្រាន់។
-ស្នើសុំក្រុមហ៊ុនរៀបចំថ្នាំពេទ្យ សម្ភារពេទ្យឱ្យបានគ្រប់គ្រាន់ក្នុងម៉ោងធ្វើការ។
-ក្រុមហ៊ុនមិនត្រូវកំណត់នាទីពេលកម្មករចូលបន្ទប់ទឹក។
-ក្រុមហ៊ុនត្រូវរៀបចំឱ្យមានបន្ទប់ពេទ្យប្រកបដោយអនាម័យ និងមានពេទ្យប្រចាំការរៀងរាល់ម៉ោងធ្វើការ។
-នៅពេលកម្មករសុំច្បាប់មានជម្ងឺដោយមានសំបុត្រពេទ្យបញ្ជាក់ត្រឹមត្រូវ ក្រុមហ៊ុនមិនត្រូវកាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទេ។
-ក្រុមហ៊ុនត្រូវផ្តល់ប្រាក់បន្ថែមជូនប្រធានក្រុមចំនួន ២៥ដុល្លារ តាមការសន្យារបស់ក្រុមហ៊ុន និងសងរំលឹកវិញជូនពួកគាត់នាខែកន្លងមកដែលក្រុមហ៊ុនមិនបានអនុវត្ត។
-ស្នើសុំក្រុមហ៊ុនអំឡុងពេលធ្វើកូដកម្មសូមរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។
ក្រោយពីបានស្តាប់ការលើកឡើងរបស់ប្រធានមន្ទីរការងារ តំណាងសហជីព និងកម្មកររួចមកឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍លើកឡើងពីដំណើរការនៃការដោះស្រាយបញ្ហាបាតុកម្ម កូដកម្មទាមទារល័ក្ខខណ្ឌការងារផ្សេងៗ។ឯកឧត្តមបន្តថារោងចក្រ និងកម្មករប្រៀបដូចជាអ្នកដែលជិះទូកតែមួយដូច្នេះចំពោះការទាមទារអ្វីមួយត្រូវធ្វើឡើងទៅតាមច្បាប់ការងារ និងការយោគយល់គ្នាទៅវិញទៅមកស្របតាមគោលការឈ្នះៗដើម្បីស្វែងរកចំនុចព្រមព្រៀងរួមមួយដែលទទួលយកបានទាំងអស់គ្នា។
ចំពោះលក្ខខណ្ឌទាំងអស់នេះឯកឧត្តម នឹងពិភាក្សាជាមួយភាគីរោងចក្របន្តទៀត បន្ទាប់មកនឹងអញ្ជើញតំណាងសហជីព កម្មករ កម្មការិនី និងរោងចក្រដើម្បីជួបពិភាក្សាគ្នាផ្ទាល់រកដំណោះស្រាយ។
10931121_447991822038976_8386937278205848752_o 10986984_447991825372309_8552649279482315242_o 11218182_447992238705601_5731958830381935975_o 11393362_447991915372300_2218468775318241444_o