ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ នាយសេនាធិការចំរុះ និងជាអគ្គលេខាធិកាសមាគមអតីតយុទ្ធកម្ពុជា។
ក្នុងឱកាសនោះឯកឧត្តមបានរំលឹកពីគុណបំណាច់របស់បងប្អូនដែលជាអតីតយុទ្ធជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីការពារបុព្វហេតុជាតិមាតុភូមិរបស់យើង និងបានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំគណៈកម្មាធិការត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូន។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានជូនអំណោយដល់បងប្អូនអតីតយុទ្ធជនចំនួន ១៥០នាក់ដែលចូលរួមក្នុងពិធីនេះដោយម្នាក់ៗទទួលបានអង្ករ ៥០គ.ក្រ និងថវិកាមួយចំនួន។