ឯកឧត្តម ឡាយ វណ្ណៈ ប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជាប្រគល់ថវិកាចំនួន ៤៤លានរៀល ជាថវិកាមរណៈសង្គ្រោះជូនដល់ក្រុមគ្រួសារសព សមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ ១១រូប


ថវិកាចំនួន ៤៤លានរៀល ជាថវិកាមរណៈសង្គ្រោះ ត្រូវបានឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជាប្រគល់ជូនដល់ក្រុមគ្រួសារសព សមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវ ១១រូប នៅសាលប្រជុំសាលាខេត្តតាកែវ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានរំលឹកពីគំរូវីរភាពរបស់បងប្អូនអតីតយុទ្ធជនដែលបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីការពារទឹកដី ការពារជាតិមាតុភូមិ នាំមកនូវសេចក្តីសុខជូនប្រជាពលរដ្ឋ។ឯកឧត្តមបានសង្កត់ធ្ងន់ថាសម្រាប់ ឯកឧត្តមផ្ទាល់ គឺបងប្អូនយុទ្ធជន និងអតីតយុទ្ធជន ដែលតែងតែលះបង់ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិនេះហើយគឺជាវីរជនពិតប្រាកដរបស់ឯកឧត្តម ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ហើយយើងគ្រប់គ្នាដឹងគុណជានិច្ចនូវការលះបង់នេះ មិនមែនជាជនមួយក្តាប់តូចដែលតែងតែដើរធ្វើបាតុកម្មបង្កចលាចលនៅក្នុងសង្គម ក្នុងគោលបំណងនាំឱ្យមានអស្ថេរភាពសង្គមដើម្បីបម្រើដល់គោលនយោបាយរបស់គណបក្សមួយចំនួននោះទេ។
បន្ថែមពីលើថវិការបស់សមាគមអតីតយុទ្ធជន ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនទាំងអស់នូវអង្ករមួយបាវ ៥០គ.ក្រ មីយើង ១កេស និងថវិកា៤ម៉ឺនរៀលដើម្បីធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ។
980449_519811031523721_3734578305936147788_o 12493834_519811364857021_3244141459777110368_o 12495978_519811038190387_7363778871985916419_o 12593825_519811344857023_6795952468518307674_o 12593964_519810981523726_5760020427210729249_o