បញ្ហាជម្លោះផ្ទៃក្នុងនៅក្នុងមន្ទីរការងារខេត្តតាកែវត្រូវបានដោះស្រាយទាំងស្រុងនារសៀលថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមការសម្របសម្រួលប្រកបដោយភាពឆ្លាតវៃរបស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តកែវ ដោយភាគីទាំងសងខាងយល់ព្រមធ្ចើលិខិតសុំដកពាក្យបណ្តឹង និងសម្របសម្រួលបញ្ចប់ជម្លោះ។
ក្រៅពីការសម្របសម្រួលឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើរដល់ប្រធានមន្ទីរនឹងមន្ត្រីរាជការត្រូវចេះសាមគ្គីគ្នា និងធ្វើការប្រកបដោយភាពស្និទ្ធស្នាលជាមួយគ្នាទើបការងារយើងដើរដោយរលូន និងទទួលបានជោគជ័យ។ ឯកឧត្តមបន្តរទៀតថាមន្ត្រីរាជការត្រូវចេះគោរពឋានានុក្រម គោរពថ្នាក់ដឹកនាំរបស់ខ្លួន រីឯថ្នាក់ដឹកនាំក៏ត្រូវគោរពស្រលាញ់មន្រ្តីនៅក្រោមឱវាទរបស់ខ្លួនប្រៀបដូចជាបងប្អូន ជាកូនជាចៅរបស់យើងដែរ។