ឯកឧត្តម ឡាយ វណ្ណៈ ចុះទៅពិនិត្យស្ថានភាពជាក់ស្តែងដើម្បីសង់ផ្ទះទេវតាជូនដល់គ្រួសារយុវជន ហ៊ុន ភារម្យ


ព្រឹកថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោក លោកស្រី អភិបាល អភិបាលរងស្រុក លោកនាយក និងលោកគ្រូវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្លារម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និងមានការចូលរួមពីតំណាងសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយមានការណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងដើម្បីសង់ផ្ទះទេវតាជូនដល់គ្រួសារយុវជន ហ៊ុន ភារម្យ ដែលជាសិស្សពូកែប្រចាំវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្លារម រស់នៅជាមួយប្អូនស្រី និងម្តាយដែលមានសតិមិនគ្រប់ស្ថិតនៅភូមិត្រពាំងបឹង ឃុំរវៀង ស្រុកសំរោងខេត្តតាកែវ។ ក្នុងឱកាសនោះសម្តេចកត្តិព្រឹទ្ធបណ្ឌិតបានទាក់ទងដោយផ្ទាល់ជាមួយប្អូនប្រុស និងម្តាយ ដោយសម្តេចបានមានប្រសាសន៍ថានឹងសាងសង់ផ្ទះទេវតា ១ខ្នងទំហំ ៤ម៉ែត្រ X ៦ម៉ែត្រ ជូនគ្រួសារប្អូនប្រុសដើម្បីជាទីជម្រក ហើយនិងផ្តល់ថវិកាក្នុង ១ខែ ១០០ដុល្លារសហរដ្ឋអាមេរិកដើម្បីទ្រទ្រង់ជីវភាព និងការរៀនសូត្រផងដែរ បន្ថែមពីនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានណែនាំប្អូនប្រុសត្រូវខិតខំយកចិត្តទុកដាក់ក្នុងការរៀនសូត្របន្ថែមទៀតដើម្បីអនាគត។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវក៏បានលើកឡើងដែរថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត តែងតែស្រលាញ់ និងយកចិត្តទុកដាក់ប្រជាពលរដ្ឋគ្រប់ៗគ្នាមិនថាមានឬក្រ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ ឯកឧត្តមក៏បានផ្តាំផ្ញើរលោកមេឃុំ មេភូមិ ឱ្យជួយមើលថែរក្សាគ្រួសារប្អូនប្រុសហើយបើប្អូនប្រុស និងប្អូនស្រីមានការខ្វះខាតសម្ភារសិក្សាត្រូវរាយការណ៍ជូនឯកឧត្តមភ្លាម លើសពីនេះទៅទៀតឯកឧត្តមអភិបាលខេត្តក៏បានណែនាំប្អូនប្រុស ប្អូនស្រីត្រូវខិតខំសិក្សាអោយបានខ្លាំងបន្ថែមទៀតព្រោះមានតែចំណេះវិជ្ជាទេដែលជាក្បួនចម្លងផ្លូវប្អូនឆ្ពោះទៅរកអនាគតភ្លឺស្វាង។
គួបញ្ជាក់ដែរថានេះជាលើកទី២ ដែលឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវអញ្ជើញចុះទៅដល់លំនៅដ្ឋានក្រុមគ្រួសារប្អូនប្រុស ហ៊ុន ភារម្យ ដែលលើកទី១ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ ឯកឧត្តមបាននាំយកជំនួយផ្ទាល់របស់ឯកឧត្តមដូចជា ថវិកា ១លានរៀល សំលៀកបំពាក់ម្នាក់ ៣កំប្លេ អង្ករ ១០០គីឡូក្រាម និងសម្ភារសិក្សាពេញ១ឆ្នាំ រីឯកាកបាទក្រហមបានផ្តល់ជូនថវិកា ៥លានរៀល អង្ករ២ប៉ាវ មី៥កេះ ទឹកសុទ្ធ៥កេះ ទឹកក្រូច៥កេះ ត្រីខ១កេះធំ ភួយ៣ ព្រមទាំងទិញដីស្រែ ទំហំ ១០៥២ម៉ែត្រក្រឡា ដែលបានលក់ និងលោះដីផ្ទះទំហំ ៤៦៤ម៉ែត្រក្រឡា ដើម្បីប្រគល់ជូនក្រុមគ្រួសារប្អូនប្រុសវិញ។ បន្ថែមពីនោះក៏មានការចូលរួមពីសប្បុរសជនមួយចំនួនទៀតដូចជា សាលាស្រុកសំរោង អង្ករ ៥០គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល ក្រុមរួបរួមមិត្តដើម្បីការងារមនុស្សធម៌ដែលដឹកនាំដោយលោកផែង វណ្ណះ ថវិកា ៣២០ដុល្លារ និង ១០ម៉ឺនរៀល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវអង្ករ ១បាវ .ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ២ យួរ មី១កេស
និងថវិកាចំនួន ១៥០ដុល្លារ និង១៦០,០០០៛ផងដែរ។
បន្ទាប់ពីជួបជាមួយក្រុមគ្រួសារប្អូនប្រុស ហ៊ុន ភារម្យ រួចមកឯកឧត្តមអភិបាលខេត្តក៏បានអញ្ជើញចូលសួរសុខទុក្ខព្រះចៅអធិការវត្តសោមូនីវ័ន្ត ហៅវត្តត្រពាំងបឹង ព្រមទាំងបានប្រគេនបច្ច័យសម្រាប់ទិញអង្ករចំនួន ៥០០គីឡូក្រាមផងដែរ។
1979574_389654724539353_8230488403141299075_n 10393681_389655427872616_4939098081140554875_n 10404530_389654987872660_3607446435658429774_n 10463973_389655197872639_6129306912564400336_n 10959434_389654571206035_8172209541141257417_n