ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ខានសាលាមួយខ្នង និងសមិទ្ធផលនានាជាច្រើន ក្នុងវត្តខេមរនិវេសន៍ ហៅក្ដីទន្ទឹម ស្ថិតនៅឃុំជើងគួន ស្រុកសំរោង


ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានការរីកចំរើនលើគ្រប់វិស័យ។
ជាក់ស្ដែងឧបដ្ខានសាលាមួយខ្នង និងសមិទ្ធផលនានាជាច្រើន ក្នុងវត្តខេមរនិវេសន៍ ហៅក្ដីទន្ទឹម ស្ថិតនៅឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥ ក្រោមអធិបដីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សមិទ្ធផលទាំងនេះបានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
10653679_1423020334683233_4556230464509758929_n 11048652_1423020108016589_2082799972760147023_n 11174827_1423020131349920_3650637772318479324_n 11209613_1423020114683255_7917285549313383581_n 11218692_1423020321349901_6738941574976100038_n