ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ឆ្នាំសិក្សា២០១៤-២០១៥ ទូទាំងស្រុកសំរោង


ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ នៅវិទ្យាល័យសុខអាន ក្ដីទន្ទឹម ឃុំជើងគួន ស្រុកសំរោង ខេត្តតកែវ បានរៀបចំពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ឆ្នាំសិក្សា២០១៤-២០១៥ ទូទាំងស្រុកសំរោង ស្ថិតក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ ឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឡាយ វណ្ណៈ ក៍បានមាន មតិសំណេះសំណាល ជាមួយប្អូនសិស្សានុសិស្ស ដោយលោកបានកោតសសើរចំពោះ ការខិតខំរៀនសូត្ររបស់ប្អូនៗ រហូតទទួលបាននូវភាពជោគជ័យនាថ្ងៃនេះ ហើយឯកឧត្តមក៍បានផ្ដាំផ្ញើឲ្យប្អូនៗ ខិតខំរៀនបន្តទៀតទៅថ្នាក់សាកលវិទ្យាល័យ គឺដើម្បីអនាគតប្អូន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗ។ បន្ទាប់មក ឯកឧត្តម បណ្ឌិត ម៉ុក ម៉ារ៉េត ក៍បានថ្លែងនូវការកោតសសើរ ដល់ប្អូនៗផងដែរ ហើយឯកឧត្តមបានលើកឡើងពីស្ថានភាពសង្គមបច្ចុប្បន្នដើម្បីឲ្យ ប្អូនៗដឹងថាសព្វថ្ងៃនេះគេត្រូវការអ្នក មានចំណេះដឹងពិតប្រាកដ ដើម្បី ជួយអភិវឌ្ឍប្រទេសជាតិ ដូច្នេះហើយសូមប្អូនៗធ្វើការពិចារណា ឱ្យបានល្អិតល្អន់ កុំជឿតាមការញុះញង់ របស់បក្សប្រឆាំង ដែលតែងតែបង្ករ ចលាចល នឹងភាពវឹកវរក្នុងសង្គមតែប៉ុណ្ណោះ។ ក្នុងពិធីនេះដែរក៍មានការផ្តល់រង្វាន់ជាថវិកា ដើម្បីលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ៨៣នាក់ និងសិស្សានុសិស្សចំនួន៧២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០.០០០៛ ដោយឡែកយុវសិស្ស ទុំ ឆាយ ជ័យលាភីនិទ្ទេសA ទទួលបានថវិកាចំនួន៥០០.០០០៛។
12079563_486891984815626_4686416052045155512_n 12111951_486891828148975_1661208949590807857_n 12118798_486891911482300_3634229324061983011_n 12141778_486891834815641_4590215096177735179_n 12143099_486891851482306_1003627255500237688_n