ឯកឧត្តម ឡាយ វណ្ណៈ ពិនិត្យស្ថានីយ៍បូមទឹកអំបែងចែស និងបូមទឹកដើម្បីសង្គ្រោះសំណាប ប្រជាពលរដ្ឋចំនួន ១៨៤ហិកតា


ក្នុងឆ្នាំ២០១៤នេះគ្រោះរាំងស្ងួតបានបង្ករផលប៉ះពាល់ខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានស្រុកមួយចំនួននៃខេត្តតាកែវផង ដែរជាពិសេសស្រុកសំរោង ដូច្នេះហើយទើបព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាល អភិបាលរងស្រុក សំរោង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងលោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានចុះទៅភូមិត្រពាំងវែង ឃុំជើងគួន ស្រុកសំរោង ដើម្បីពិនិត្យស្ថានីយ៍បូមទឹកអំបែងចែស និងបូមទឹកដើម្បីសង្គ្រោះសំណាប ប្រជាពលរដ្ឋចំនួន ១៨៤ហិកតា ក្នុងឃុំមួយចំនួនដោយនឹងត្រូវចំណាយប្រេងអស់ ១៨០០លីត្រ ជាក់ស្តែងថ្ងៃនេះមន្ទីរកសិកម្មបានឧបត្ថម្ភចំនួន ៣០០ លីត្រ និងប្រេងម៉ាស៊ីន ១៦លីត្រ សាលាខេត្តតាកែវ ៥០០លីត្រ រីឯមន្ទីរ អង្គភាពដទៃទៀតនឹងឧបត្ថម្ភជា បន្តបន្ទាប់ទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដោយលើកឡើងថាដោយសារតែមួយរយះពេលមុន ទំនប់បត់រការមិនទាន់មានទឹក ហើយទើបតែ ២ថ្ងៃនេះប៉ុណ្ណោះដែលទំនប់ នេះបានទទួលទឹកពីទន្លេនៅខាងលើ ដូចនេះហើយបានជារហូតមកទល់ ពេលនេះយើងអាចបូមទឹកជូនប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានផ្តាំផ្ញើរប្រជាពលរដ្ឋសូមឲ្យជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដែលជានិច្ចជាកាលតែងតែយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់។
10438606_310090625829097_6455620070676006655_n 10441124_310091535829006_4946707117775864953_n 10489649_310091025829057_8472262042795361946_n 10530871_310090872495739_3999137242913196453_n 10552532_310091055829054_2886141692402715763_n