វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅស្រុកត្រាំកក់


ព្រឹកថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៤ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវត្រូវបានប្រារព្វឡើងសម្រាប់ស្រុកត្រាំកក់ ក្នុងវត្តអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ូច ភា អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត បងប្អូនប្រជាពលរដ្ឋក្នុងស្រុកត្រាំកក់។ ក្នុងពិធីនេះឯកឧត្តម កៅ ឆែ បានលើកឡើងពីគោលបំណងនៃការធ្វើវេទិកានេះគឺដើម្បីៈ
១. បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប (បានឬមិនបាន)
២. គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ក្រុមប្រឹក្សាខេត្តអាចបង្កើតបាននូវវប្បធ៌មនៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាព នៅក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗតាមរយៈ៖
• ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឃន របស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំខាងមុខ
• ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីសមិទ្ធិផលនានា ដែលក្រុមប្រឹក្សាខេត្តសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា។
• ផ្តល់ឳកាសដល់ប្រជាពលរដ្ឋក្នុងការពិភាក្សាលើរបាយការណ៏របស់គណៈអភិបាល
• ផ្តល់ឳកាសដល់ប្រជាពលរដ្ឋមានសិទ្ធចូលរួម និងលើកឡើងនូវសំណូរពាក់ព័ន្ធជាមួយបញ្ហានានាក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ
• ធានានូវភាពជាតំណាងយ៉ាងពិតប្រាកដ
• ធានាឲ្យមានប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូណប្រជាពលរដ្ឋ
• ធានាថាក្រុមប្រឹក្សាមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ
• ធានាថាសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាខេត្តត្រូវបានផ្សព្វផ្សាយទូលំទូលាយជាសាធារណៈ
• ធានាថាក្រុមប្រឹក្សាឆ្លើយតបបានតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងឆ្លើយតបចំពោះផលប្រយោជន៏របស់ប្រជាពលរដ្ឋទាំងបុរស និងស្រ្តីបានស្មើៗគ្នា
• ពង្រឹងបាននូវអភិបាលកិច្ចមូលដ្ឋាន និងការអភិវឌ្ឃមូលដ្ឋានតាមបែបប្រជាធិបតេយ្យ និងមានការចូលរួម
• ទទួលយកនូវអនុសាសន៏ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប
បន្ទាប់ឯកឧត្តមបានដោះស្រាយបញ្ហាមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋបាលលើកឡើងដែលពាក់ព័ន្ធទៅលើបញ្ហា៤រួមមានៈ
១.ផ្នែកវិស័យសេដ្ឋកិច្ច
២.ផ្នែកវិស័យសង្គមកិច្ច
៣.ផ្នែកវិស័យគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ
៤.ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សារណៈ
10259802_363521553819337_8917461312786504158_n 10802045_363521150486044_2751459073307045127_n 10845926_363521493819343_6920444586026474185_n 10847771_363521177152708_8684921455573065703_n