ក្រៅពីការងារអភិវឌ្ឍន៍ និងបម្រើប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយ លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកនាយក នាយករងទីចាត់ការ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទ បានអញ្ជើញចូលរួមកាន់បិណ្ឌនៅវត្តមង្គលមានល័ក្ខណ៍ ស្ថិតក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វបុរស បុព្វការីជន និងញ្ញាតិកាទាំង ៧សន្តាណដែលបានចែកឋានទៅកាន់លោកខាងមុខ និងបាននាំយកនូវទេយ្យទានមួយចំនួនដូចជា៖ ទឹកក្រូច ៥កេស ទឹកបរិសុទ្ធ ៥កេស ស្ករស ៥គ.ក្រ តែ ២គ.ក្រ អង្ករ ៥០០គ.ក្រ និងថវិកាសរុប ៩៣០,០០០រៀល ដោយឡែកឯកឧត្តមក៏បានជូនជាថវិកាដល់តាជី ដូនជី និងចាស់ព្រឹទ្ធាចារ្យសរុប ២៣៨នាក់ ដោយម្នាក់ៗទទួលបាន ១០,០០០រៀល។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានសំណេះសំណាលជាមួយតាជី ដូនជី និងពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចទាំងបី ដែលលោកតែងតែយកចិត្តទុក្ខដាក់ចំពោះប្រជាជនគ្រប់ៗរូប។