ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ព្រមទាំងគណៈប្រតិភូ អញ្ជើញអមដំណើរដោយ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និង ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរជំនាញជុំវិញខេត្ត បានអញ្ជើញចុះត្រួតពិនិត្យអាងទំនប់ទឹកខ្ពបត្របែក និងប្រព័ន្ធធារាសាស្រ្តផ្សេងៗទៀតស្ថិតក្នុស្រុកត្រាំកក់ ខេត្តតាកែវ។ សូមបញ្ជាក់ដែរថាអាងទំនប់ទឹកនេះអាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មបានចំនួន ៣០ ៤០០ហិចតា និងអាចស្តុកទឹកបាន៦លានម៉ែត្រគូប។