ក្រោយពីបានចុះទៅពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលពុលនំបញ្ចុកដោយផ្ទាល់នៅមន្ទីរពេទ្យបង្អែកអង្គរកាកាលពីល្ងាចថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៦រួចមក នាវេលាថ្ងៃត្រង់ថ្ងៃអង្គារ៍ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការ និងក្រុមការងារកាកបាទក្រហមខេត្តចុះចែកអំណោយ និងតាមដានស្ថានភាពជំងឺរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអង្គរកាព្រមទាំងនាំយកនូវសេរ៉ូមចំនួន ២០០ប្លោកជូនដល់មន្ទីរពេទ្យផងដែរ។
ឯកឧត្តមអភិបាលខេត្តបានពាំនាំនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានណែនាំបងប្អូនត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យឱ្យជាសះស្បើយសិនចាំត្រឡប់ទៅផ្ទះ ហើយពេលដែលត្រឡប់ទៅវិញត្រូវតែមានអនាម័យក្នុងការរស់នៅ ហូបចុកទើបមិនប៉ះពាល់ដល់សុខភាព។