ក្រុមការងារចុះជួយឃុំក្តាញ់ ស្រុកព្រៃកប្បាស នាំយកអំណោយ សួរសុខទុក្ខស្រ្តីទើបសំរាលកូនចំនួន៧នាក់ និងដាំដើមអាកាសស្យាចំនួន៤០០ដើម


រសៀលថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០១៥  ឯកឧត្តម ញឹម បូង៉ាន តំណាងឯកឧត្តម ង៉ាន់ ភិរុណប្រធានក្រុមការងារចុះជួយឃុំក្តាញ់ លោក អុិត សារ ប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមស្រុក ព្រមទាំងថ្នាក់ដឹកនាំឃុំ ភូមិ យុវជនកាយរិទ្ធ យុវជនសហភាពសហព័ន្ធ បាននាំយកអំណោយ សួរសុខទុក្ខស្រ្តីទើបសំរាលកូនចំនួន ៧ នាក់ នៅក្នុងឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បន្ទាប់ពីសួរសុខទុក្ខស្រ្តីសំរាលកូនរួចមកក្រុមការងារទាំងអស់បានរួមគ្នាដាំដើមអាកាសស្យាអមមាត់ប្រឡាយភូមិក្បម ក្នុងឃុំក្តាញ់ ចំនួន៤០០ ដើមទៀត។
12019998_502388043267729_1334159978663013771_n 12039444_502394353267098_68327965918853350_n 12042944_502387949934405_7289321774601973409_n 12049540_502387833267750_381963810155851676_n 12074650_502395059933694_8162174085383598021_n