ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញចូលរួមបុណ្យផ្ការស្មីសាមគ្គីដើម្បីប្រមូលបច្ច័យយកទៅជួសជុលអគារសិក្សា៦ខ្នង និងសាងសង់របងសាលារៀនប្រវែងសរុប ៩៦៨ម៉ែត្រ


ល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញចូលរួមបុណ្យផ្ការស្មីសាមគ្គីដើម្បីប្រមូលបច្ច័យយកទៅជួសជុលអគារសិក្សា៦ខ្នង និងសាងសង់របងសាលារៀនប្រវែងសរុប ៩៦៨ម៉ែត្រ នៃសាលាបឋមសិក្សា ហ៊ុន សែន ព្រែជា និងសាលាបឋមសិក្សា ហ៊ុន សែន ចំបក់បិទមាស ស្ថិតក្នុងឃុំពត់ស ស្រុកបាទី។ ពិធីបុណ្យនេះត្រូវបានសហការផ្តួចផ្តើមដោយឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការក្នុងខេត្តតាកែវ ព្រះតេជគុណ វណ្ណ សុធីរៈ ព្រះតេជគុណ គង់ ចាន់ធឿន ព្រះតេជគុណ អ៊ុំ បូ គណៈកម្មារទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ នាឱកាសនេះឯកឧត្តមអភិបាលខេត្តក៏នាំយកបច្ច័យផ្ទាល់ខ្លួនចូលរួមចំនួន ៥០០ដុល្លារ និងបច្ច័យពីមន្ទីរអង្គភាពក្នុងខេត្តតាកែវចំនួន១៧,៧០០,០០០រៀលផងដែរ។
10919045_404846123020213_7399237918730969240_n 10924701_404846489686843_4544531013332928102_n 11029532_404846296353529_6619170616568026022_n 11038866_404846889686803_7156047116226744134_n 11044585_404847029686789_7337917623039095031_n