ឯកឧត្តម ឡាយ វណ្ណៈ ចុះជួបជាមួយអាជីវករ លក់ដូរនៅរមណីដ្ឋាន ទន្លេបាទីដើម្បីដោះស្រាយទំនាស់រវាងអាជីវករ និងក្រុមហ៊ុនវិនិយោគ រមណីដ្ឋានទន្លេបាទី


ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាល ខេត្តតាកែវ បានចុះជួបជាមួយប្រជាពលរដ្ឋដែលជាអាជីវករ លក់ដូរនៅរមណីដ្ឋាន ទន្លេបាទីដើម្បីដោះស្រាយទំនាស់រវាងអាជីវករ និងក្រុមហ៊ុនវិនិយោគ រមណីដ្ឋានទន្លេបាទី ក្នុងនោះក៏មានការចូលរួមពី ឯកឧត្តម សូ ម៉ារ៉ា ឯកឧត្តម ស្វាយ ស៊ីថា ឯកឧត្តម ផៃ ស៊ីផាន ព្រមទាំងឯកឧត្តម អស់លោកដែលជា សមាជិករាជរដ្ឋាភិបាល និងមន្ត្រីរាជការក្នុងខេត្តតាកែវផងដែរ។ ជាលទ្ធផលក្រុមការងារបានសម្រេចថានិងបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនហើយប្រគល់ជូនប្រជាពលរដ្ឋបង្កើតជាសហគមន៍ដើម្បីគ្រប់គ្រងរមណីដ្ឋានជំនួសវិញដោយមានការគាំទ្រផ្នែកបច្ចេកទេសពីរាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានណែនាំប្រជាពលរដ្ឋត្រូវសំអាតបរិដ្ឋាន អនាម័យនៅទីរមណីដ្ឋានឲ្យបានស្អាតដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិចូលមកកំសាន្តនៅរមណីដ្ឋានទន្លេបាទី របស់យើង ហើយ ឯកឧត្តមនិងធ្វើការផ្សព្វផ្សាយបន្ថែមតាម រយះប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ផងដែរ។
10342904_310448722459954_624388094194982037_n 10455300_310450829126410_1287895047718854718_n 10569081_310448462459980_4077633302741733923_n 10599626_310449139126579_9201157805910739309_n 10612621_310449729126520_4972819726365686795_n