ឯកឧត្តម ឡាយ វណ្ណៈ មន្ត្រីរាជការ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវអញ្ជើញចូលរួមគោរពវិញាណក្ខ័ន្ធលោក សុខ ហាក់ មេឃុំពត់ស ស្រុកបាទី


រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានដឹកនាំមន្ត្រីរាជការ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវគោរពវិញាណក្ខ័ន្ធលោក សុខ ហាក់ មេឃុំពត់ស ស្រុកបាទីខេត្តតាកែវដែលបានទទួលមរណៈភាពនៅវេលាម៉ោង ០២ៈ០០នាទី រំលងអាធ្រាត ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាយុ ៦៩ឆ្នាំ។
ក្នុងឱកាសនោះឯកឧត្តមបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព ព្រមទាំងបានសម្តែងនូវការស្តាយស្រណោះឥតឧបមាចំពោះការបាត់បង់នេះ និងបានពាំនាំនូវថវិកាសម្រាប់ចូលបុណ្យមួយចំនួនដូចជាៈ ថវិកាឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ១លានរៀល ថវិការផ្ទាល់ឯកឧត្តមរួមទាំងមន្ត្រីរាជាការព្រមទាំងយុវជនសរុប ១លាន៥សែនរៀល និងសម្ភារឧបត្ថម្ភរបស់កាកបាទក្រហមមួយចំនួនទៀត។
12002498_483013111870180_329727029244725907_o 12002746_483012975203527_6423504125891869230_n 12010504_483013198536838_1892038018787315034_o 12029625_483013178536840_8169476495810139599_o 12034269_483013201870171_749391430800448516_o