ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់រោងចក្រ និងប្រជុំដោះស្រាយជាមួយថៅកែរោងចក្រ និងអ្នកពាក់ព័ន្ធផ្សេងៗ


បន្ទាប់ពីសុខទុក្ខជនរងគ្រោះដោយសារស្រុតអាគាររោងចក្ររួចមកនាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ បានអញ្ជើញទៅពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់រោងចក្រ និងប្រជុំដោះស្រាយជាមួយថៅកែរោងចក្រ និងអ្នកពាក់ព័ន្ធផ្សេងៗ ក៏ដូចជាសហជីពដែលជាតំណាងកម្មករ ដោយឈរលើគោលការណ៍ច្បាប់ និងការយោគយល់គ្នាទៅវិញទៅមក ហើយទទួលបានលទ្ធផលដែលគ្រប់ភាគីអាចទទួលយកបានដូចខាងក្រោម៖
-ផ្អាក់សកម្មភាពនៅក្នុងរោងចក្រទាំងអស់ជាបណ្តោះអាសន្ន ដោយរក្សា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល
-ត្រង់អាគារ B ត្រូវរៀបចំជួសជុលទៅតាមបទដ្ឋានបច្ចេកទេសសំណង់
-កម្មករនិយោជិតទាំង ៨៥០ នាក់ដែលបម្រើការងារនៅអាគា B ត្រូវគោរព កិច្ចសន្យាព្រោះនេះជាប្រធានស័គ្គ -តំណាងសហជីពយុវជនខ្មែរបានយល់ស្របទៅនឹងការផ្តល់ការងារសមស្របក្នុងអំឡុងជួសជុលអាគារ B
-ត្រួតពិនិត្យវាយតម្លៃបច្ចេកទេសគ្រប់សំណង់អាគារដោយក្រុមការងារអន្តរក្រសួងត្រួតពិនិត្យ និងបញ្ជាក់សុវត្ថិភាពសំណង់រោងចក្រផ្នែកវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើងមុននឹងឱ្យកម្មករទាំងចូលធ្វើការវិញ។
67207_342610602577099_2057578703690268446_n 997086_342610545910438_3675840545988416637_n 1425514_342610542577105_6024108720872151701_n 10351594_342610612577098_4145833473272314713_n 10639542_342610572577102_3343440666543354806_n