ព្រឹកថ្ងៃទី 27 ខែ កញ្ញា ឆ្នាំ 2016 លោក អ៊ិត សារ អភិបាលស្រុក ក្នុងនាមប្រធានកិត្តិយស សមាគមអតីតៈយុទ្ធជនស្រុកព្រៃកប្បាស រួមជាមួយលោក ជុំ ឈឿន ប្រធានប្រតិបត្តិសមាគម លោកអនុប្រធានសមាគម លោកប្រធានកិត្តិយស និងប្រធានប្រតិបត្តិ សមាគមអតីតៈយុទ្ធឃុំបានកាម លោកលោកស្រី សមាជិកក្រុមប្រឹក្សាឃុំភូមិ លោកមេភូមិ តាវង់ បាននាំយកថវិការបស់ សមាគមអតីតៈយុទ្ធជនចំនួន 4,000,000៛ និងគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ 25 kg ទឹកត្រី 1 យួរ ទឹកស៊ីអ៊ីវ 1 យួរ មុង 1 ភួយ 1 ជាអំណោយរបស់អនុសាខាកាកបាទក្រហមស្រុក ជូនដល់គ្រួសារសមាជិកអតីតៈយុទ្ធជនឈ្មោះ ឌុក សុខុម ដែលបានទទួលមរណៈភាពថ្មីៗកន្លងទៅនេះ។