ឯកឧត្តម ឡាយ វណ្ណៈដង្ហែរអង្គកឋិនទានវេរប្រគេនព្រះសង្ឃនៅវត្តទួលសំបូរ និងវត្ត ១១ផ្សេងទៀតទូទាំងស្រុកអង្គរបុរី


បច្ច័យចំនួន ១៥,៤៨៦ដុល្លា ទទួលបានពីអង្គកឋិនទានដែលផ្តួចផ្តើមឡើង ដោយឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងលោកជំទាវព្រមទាំងក្រុមគ្រួសារ នឹងមានការចូលរួមពីសំណាក់ លោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តីរាជការតាមបណ្តាមន្ទីរ អង្គភាពនានាជុំវិញសាលាខេត្ត។ អង្គកឋិនទាននេះបានដង្ហែរយកទៅវេរប្រគេនព្រះសង្ឃនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ នៅវត្តទួលសំបូរ និងវត្ត ១១ផ្សេងទៀតទូទាំងស្រុកអង្គរបុរី ខេត្តតាកែវ។
ឯកឧត្តមបានវេរប្រគេនបច្ច័យចំនូន ៤,៤៨៦ដុល្លារ ជូនដល់វត្តទទួលសំបូរ និងប្រគេនជូនវត្ត ១១ ផ្សេងទៀតនូវបច្ច័យ ១,០០០ដុល្លារក្នុង ១វត្ត។ នាឱកាសនោះឯកឧត្តមក៏បានជូនដល់ចាស់ព្រឹទ្ធាចារ្យដែលបានចូលរួមក្នុងបុណ្យកឋិនទាននូវថវិការម្នាក់ ១ម៉ឺនរៀលផងដែរ។
10153703_341601089344717_9094111999349689268_n 10154225_341600549344771_7831528073123466993_n 10410539_341600526011440_846357996706506288_n 10443432_341600576011435_5303405880471205321_n 10590581_341601056011387_7863943181677448851_n