មហាសន្និបាតលើកដំបូងដើម្បីផ្សព្វផ្សាយដាក់ឲ្យអនុត្តនូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ “សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់”


ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ មហាសន្និបាតលើកដំបូងដើម្បីផ្សព្វផ្សាយដាក់ឲ្យអនុត្តនូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ “សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់” បានប្រព្រឹត្តទៅក្រោមអធបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ។ “សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់” ស្ថិតក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងគោលបំណងដើម្បីជួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាទូទាំងស្រុកគិរីវង់ ខេត្តតាកែវ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការជួយជំរុញប្រសិទ្ធភាពខ្ពស់នៃការបំពេញវិជ្ជាជីវៈ។ “សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់”ក៏មានគោលដៅ និងសកម្មភាពដូចខាងក្រោមៈ ១. កសាងសាមគ្គីភាព ភាតរភាព និងមិត្តភាពរវាងលោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកសិក្សា ២. បង្កើតគម្រោងនានា សំដៅលើកកម្ពស់ និងជំរុញជីវភាពរស់នៅរបស់លោកគ្រូ អ្នកគ្រូព្រមទាំងបុគ្គលិកសិក្សាក្នុងស្រុកគិរីវង់ឲ្យកាន់តែប្រសើរឡើង។ ៣. ស្វែងរកមធ្យោបាយ និងធនធានដើម្បីបង្កើនសមត្ថភាព ជំនាញចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិត លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកសិក្សាក្នុងស្រុកគិរីវង់។ ៤. ជំរុញការផ្លាស់ប្តូរបទពិសោធទាំងក្នុងការបង្រៀន និងក្នុងជីវភាពរស់នៅ។ ៥. ជំរុញការផ្ទេរចំណេះដឹងរវាងលោកគ្រូ អ្នកគ្រូ និងការផ្ទេរចំណេះដឹងពីលោកគ្រូ អ្នកគ្រូទៅសិស្សានុសិស្សប្រកបដោយគុណវឌ្ឍិ និងគុណតម្លៃ។ ៦. លោកកម្ពស់តម្លៃ សេចក្តីថ្លៃថ្នូរ និងកិត្យាភាពរបស់លោកគ្រូ អ្នកគ្រូ។ ៧. បង្កើតវប្បធម៌រាប់អានគ្នាជិតស្និទ្ធរវាងគ្រូនិងគ្រូ រវាងគ្រូនិងសិស្ស រវាងគ្រូនិងឪពុកម្តាយអាណាព្យាបាលសិស្ស។
12366076_506606716177486_4336000231872280868_o12339630_506607136177444_4533869471005468602_o 12356808_506607126177445_2584308718532055846_o 12362794_506606606177497_530142984575809577_o 12362808_506607562844068_4235402070938073516_o 12362981_506606979510793_5723865327139474332_o 12363260_506607556177402_5488555904168800230_o 12366039_506606666177491_2901063732448917847_o  12366166_506607536177404_1628953005479924894_o 12370807_506607592844065_4479198858013026208_o 12371080_506606726177485_8940260243744439936_o 12374790_506607319510759_6862201022887088566_o 12374818_506606832844141_3603560724775050933_o 12374952_506606976177460_1115709724125023772_o 12375015_506606596177498_1443632871439229577_o 12375117_506607769510714_4745270772774865280_o 12375226_506606839510807_348557498012296949_o 12375308_506607132844111_1046573556285136828_o 12377895_506607326177425_2638522153872515929_o 12377913_506607339510757_3813213431389122955_o 12378103_506606889510802_145748437310708452_o