ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវចែកអង្ករដល់ប្រជាពលរដ្ឋក្រីក្រជិត ៤០០គ្រួសារ នៅឃុំព្រៃផ្គាំ និងចែកបេប៊ីឃីតដល់ទារកទើបកើត ០៥នាក់នៅឃុំអង្គរបុរី


ព្រឺកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានចុះចែកអង្ករដល់ប្រជាពលរដ្ឋក្រីក្រចំនួនជិត ៤០០គ្រួសារនៅក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ។ នាឱកាសនោះឯកឧត្តមបានថ្លែងអំណរគុណដល់មេភូមិ ក្រុមប្រឹក្សាឃុំ គណៈអភិបាលស្រុកដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសប្រជាពលរដ្ឋក្រីក្រព្រមទាំងបានស្នើសុំអំណោយដើម្បីជួយសម្រាលដល់ការលំបាករបស់ពួកគាត់។ ឯកឧត្តមក៏បានផ្តាំផ្ញើរត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋបន្ថែមទៀត និងបានស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យធ្វើជាភ្នាក់ងារផ្តល់ព័ត៌មានដល់ឯកឧត្តមចំពោះមន្ត្រីដែលអសកម្ម និងមិនយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ។
បន្ទាប់មកនៅរសៀលថ្ងៃដដែលឯកឧត្តមអភិបាលខេត្តបានបន្តចុះចែកបេប៊ីឃីតដល់ទារកទើបនឹងកើតចំនួន ០៥នាក់នៅក្នុងឃុំអង្គរបុរី និងបានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សារទួលសាំងក ប្រកបដោយភាពស្និទ្ធស្នាល និងរីករាយបំផុត។
11894583_473078229530335_9026058411102642525_o 11919146_473077476197077_3119064868483966013_o 11935221_473078282863663_7334532714813247241_o 11942169_473078709530287_6760902544544662308_o 11951512_473079149530243_7154793512343568256_o