ឯកឧត្តម ឡាយ វណ្ណៈ ចុះចែកអង្ករដល់ប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១ និងក្រ២ ចំនួន ២៣៧គ្រួួសារ ក្នុងឃុំគោកធ្លកស្រុកអង្គរបុរី


បន្ទាប់ពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តរំលកនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥រួចមកឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវអមដំណើរដោយលោកឧកញ៉ា សៀ សុភក្ត្រ ដែលជាសប្បុរសជន ព្រមទាំងមន្ត្រីរាជការ បានបន្តដំណើរចុះចែកអង្ករដល់ប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១ និងក្រ២ ចំនួន ២៣៧គ្រួួសារ ក្នុងឃុំគោកធ្លកស្រុកអង្គរបុរី ដោយ១គ្រួសារទទួលបានអង្ករ ២៥គ.ក្រ និងថវិកា១០,០០០រៀល។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានមានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបញ្ជាក់ថាក្នុងនាមអភិបាលខេត្តតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអង្គរបុរីឯកឧត្តមនឹងនៅក្បែប្រជាពលរដ្ឋជានិច្ចទោះជាជួបទុក្ខ សប្បាយ ក្តៅរងារយ៉ាងណាក៏ដោយ ហើយសូមឱ្យប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ស្រុលាញ់រាប់អាន និងសាមគ្គីគ្នាដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិរបស់យើង។
11337126_439802549524570_5653893366548939616_o11289641_439802539524571_1561198483486660212_o11334202_439802839524541_3203805831581744848_o11312800_439803139524511_4002381549513806141_o