ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្តរំលក ស្ថិតក្នុងភូមិរំលក ឃុំបាស្រែ ស្រុកអង្គរបុរី


ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្តរំលក ស្ថិតក្នុងភូមិរំលក ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្ត្តតាកែវ ដោយមានការចូលរួមពីលោកឧកញ៉ា ជា ធីឡាយ និងលោកជំទាវដែលជាសប្បុរសជនជួយកសាងសមិទ្ធផលក្នុងវត្តនេះព្រមទាំងអស់លោក លោកស្រីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រួ យុវជន ដូនជី តាជី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកឧកញ៉ា និងលោកជំទាវ សម្បុរសជននានា ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិ ឃុំ ដែលបានចំណាយធនធានផ្ទាល់ខ្លួនកសាងសមិទ្ធផលនានាក្នុងវត្តនាពេលនេះ។ ទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការរួបរួមគ្នារបស់ប្រជាពលរដ្ឋយើង ដូច្នេះយើងត្រូវតែបន្តរួបរួមគ្នាតទៅទៀតដើម្បីអភិវឌ្ឍន៍ភូមិ ឃុំក៏ដូចជាសង្គមជាតិរបស់យើង ហើយមិនត្រូវឈ្លោះប្រកែក លាបព័ណ៌គ្នា ឬក៏ប្រកាន់និន្នាការនយោបាយអ្វីឡើយ។
10989452_439287562909402_3735524576177018942_o 11061218_439288609575964_5865287839302045337_o 11243916_439288042909354_7762625746982627441_o 11312648_439288546242637_8420425352821950924_o 11334279_439287306242761_2207493446084512018_o