ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវនិងតំណាងស្ថានទូតជប៉ុនចុះពិនិត្យស្ថានភាពអាគារសិក្សាចាស់ៗដែលជាអំណោយរបស់រាជរដ្ឋាភិបាលជប៉ុន


ដោយមានការគិតគូ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យ ជាពិសេសដើម្បីរួមចំណែកជម្រុញការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញតំណាងស្ថានទូតជប៉ុនចុះពិនិត្យស្ថានភាពអាគារសិក្សាចាស់ៗដែលជាអំណោយរបស់រាជរដ្ឋាភិបាលជប៉ុន ព្រមទាំងស្នើសុំរាជរដ្ឋាភិបាលជួយជួសជុលកែលម្អគុណភាពអាគារ និងសាងសង់អាគារថ្មីទៀតជូនដល់សាលាដែលមានការខ្វះខាតអាគារសម្រាប់សិស្សានុសិស្សរៀនសូត្រ។ អាគារសិក្សាទាំងនោះរួមមានសាលាបឋមសិក្សាព្រែកតាផរដែលស្ថិតនៅក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី និងសាលាបឋមសិក្សាពន្លៃ ស្ថិតក្នុងឃុំពន្លៃ ស្រុកអង្គរបុរី។
បន្ទាប់ពីពិនិត្យអាគារទាំងនោះរួចមកឯកឧត្តមអភិបាលខេត្តក៏បានអញ្ជើញតំណាងស្ថានទូតជប៉ុនទស្សនារមណីដ្ឋានប្រាសាទភ្នំដា និងសារមន្ទីអង្គរបុរីដើម្បីស្វែងយល់ និងបានដឹងពីប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏យូរអង្វែងនៃព្រះរាជាណាចក្រកម្ពុជាយើង។
10981360_401075363397289_2112365178140559338_n 11015099_401076323397193_4004286258375642542_n 11021124_401075216730637_5907695782400518018_n 11025769_401075510063941_7218382477999846260_n 11034206_401076153397210_4273642020699037624_n