នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវកៅស៊ូលេខ 1TK1 ប្រវែង២៤,៥គ.ម ចាប់ពីទីរួមស្រុកព្រៃកប្បាសដល់រង្វង់មូលភ្នំដាស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី និងបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ០២ខ្សែ ទៀតៈ
ទី១ ពីគល់ស្ពានហូរឈាមទៅដល់វត្តកោះទ្រា និងទី២ចាប់ពីរង្វង់មូលភ្នំដាដល់ប្រឡាយ ០៩ នៅក្នុងស្រុកអង្គរបូរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិក សមាជិការាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជនស្ម័គ្រចិត្ត និងប្រជាពលរដ្ឋសរុបប្រមាណជាង៥០០០ពាន់នាក់។