ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងអញ្ជើញអមដំណើរដោយឯកឧត្តម ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញចុះពិនិត្យមើលការសាងសង់ផ្ទះចំនួន ៥៨ខ្នង សាងសង់ពីឈើ ប្រក់សង្ក័សីទំហំ ៥ម៉ែត្រ x៧ម៉ែត្រ ស្ថិតក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដែលជាអំណោយសប្បុរសធម៌របស់សមាគមន៏សម្របសម្រួល និងអភិវឌ្ឍសង្គម របស់ប្រទេសគុយវេត។ ក្នុងការចុះពិនិត្យនេះឯកឧត្តមបានផ្តាំផ្ញើឲ្យក្រុមជាងសូមសាងសង់ផ្ទះទាំងអស់ប្រកបដោយគុណភាព ដើម្បីបម្រើផលប្រយោជន៏ជូនបងប្អូនប្រជាពលរដ្ឋ ជាងនេះទៅទៀតក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមបានថ្លៃងអំណរគុណដល់ Mr. Mohamad Ahmad Fuard ប្រធានសមាគមន៏សម្របសម្រួល និងអភិវឌ្ឍសង្គមប្រទេស គុយវេត ប្រចាំប្រទេសកម្ពុជាដែលតែងតែស្វែងរកជំនួយដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសខេត្តតាកែវដែលនឹងបានទទួលផ្ទះដ៏ល្អៗនេះក្នុងពេលឆាប់ខាងមុខនេះ។
សូមបញ្ជាក់ផ្ទះទាំងអស់នេះសាងសង់បានប្រមាណជាង៧០%ហើយ។